អភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាគណៈអធិបតី ពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ នាក់ យុទ្ធា អគ្គលេខាធិការរង តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ២០២២ និងដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តកោះកុង ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ នាក់ យុទ្ធា អគ្គលេខាធិការរង តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ២០២២ និងដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅខេត្តកោះកុង ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

លោកជំទាវអភិបាលខេត្ត បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធី។ លោកជំទាវ បានគូសបញ្ជាក់ថា ជាការពិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពិតជាទទួលបានជោគជ័យ និងមានមោទនភាព ក្រៃលែងដែលបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុងពី គ្រោះមហន្តរាយដល់អាយុវជីវិត នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់រហូតមកនេះ។ ភាពជោគជ័យ នេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជនយើងពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្ដល់ឱកាសដ៏ មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូបក្នុងការវិលត្រឡប់មករកប្រក្រតីភាព នៃជីវភាព សង្គម សេដ្ឋកិច្ច និងបើកដំណើការប្រទេសតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ក្នុងនោះរួមទាំងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាល ស្តារនីតិសម្បទា ការងារផ្សព្វផ្សាយ អប់រំ និងការងារ អនុវត្តច្បាប់ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយ និងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅ និងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជន និងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសទៅតាមច្បាប់។

ជាក់ស្ដែងយើងបានប្រកាសបើកដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិ ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅខេត្តព្រះសីហនុ ដោយទទួលយក យុវជនរងគ្រោះដោយគ្រឿងញៀនឱ្យចូលទៅស្នាក់នៅសម្រាកព្យាបាល និងស្តារនីតិសម្បទា បណ្តុះ បណ្តាលវិជ្ជាជីវ: ចំណេះជំនាញស្របតាមទីផ្សារការងារ និងបានបន្តពង្រឹងប្រសិទ្ធភាពការផ្តល់សេវា ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលណ្តោះអាសន្ន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅតាមមូលដ្ឋានជូនបងប្អូន កូនក្មួយ ចៅៗដែលជាជនរងគ្រោះដោយសារគ្រឿងញៀនជាធម្មតា។ រាជរដ្ឋាភិបាល ក៏បានបន្តដាក់ចេញនិងអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទូទាំងប្រទេសយ៉ាងមានប្រសិទ្ធភាព ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនធំៗជាច្រើន ករណីចាប់យកវត្ថុតាងជាគ្រឿងញៀនបានជាច្រើនរយគីឡូក្រាម និងសារធាតុគីមីផ្សំគ្រឿងញៀន ជាច្រើនតោនរួមជាមួយវត្ថុតាងផ្សេងៗជាច្រើនទៀត។ សមិទ្ធផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់សមត្ថកិច្ច និងមន្ត្រីបម្រើការងារក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយវិស័យឯកជន សាសនា អង្គការ មនុស្សធម៌ជាតិ អន្តរជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតរបស់យើង ដែលជាសក្ខីភាព បង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាព រវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀនគឺជាជនរងគ្រោះដែល ត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់៕

Leave a Reply