លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត។

លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំគឺ សំដៅត្រូតពិនិត្យវឌ្ឍនភាព ការងាររបស់សាខា និងអនុសាខាក្រុងស្រុកទាំង៧ ព្រមទាំងការចំណាយនានា ដែលបានប្រើប្រាស់ថវិកា លើសកម្មភាពការងារកន្លងមក។

លោកជំទាវប្រធាន បានគូសបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ពិតបានចូលរួមចំណែកដោះស្រាយ រាល់បញ្ហារបស់ប្រជាពលរដ្ឋទូទាំងខេត្ត ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ជាពិសេសសកម្មភាពរបស់សាខា ដែលអនុវត្តសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ គឺមិនជៀសឆ្ងាយពីការចង្អុលបង្ហាញ របស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ហើយជាលទ្ធផលសាខាសម្រេចសម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ សរុបបានចំនួន១៩៤គ្រួសារ/នាក់ ក្នុងនោះឆ្លើយតបដោយអនុសាខា ចំនួន៧៨គ្រួសារ/នាក់។

ក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវប្រធាន ក៏បានណែនាំដល់គ្រប់អនុសាខាក្រុងស្រុក ធ្វើយ៉ាងណាយកចិត្តទុកដាក់ និងបង្កើន សកម្មភាព ក៏ដូចជាលើកកម្ពស់ការត្រៀមបង្ការគ្រោះមហន្តរាយ ដែលអាចនឹងកើតឡើងជាយថាហេតុ ព្រោះអំឡុងពេលនេះ ជារដូវវស្សា ព្រមទាំងបានណែនាំដល់ក្រុមប្រតិបត្តិ ធ្វើយ៉ាងណាបន្តខិតខំអនុវត្តសកម្មភាព និងប្រើប្រាស់ថវិកាប្រកបដោយ តម្លាភាពត្រឹម ដើម្បីឆ្លើយតបបាននូវទំនុកចិត្ត របស់សប្បុរសជន៕

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២

Leave a Reply