អភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល  សួរសុខទុក្ខ និងឧបត្ថម្ភសម្លៀកបំពាក់ ជូនក្រុមកីឡាក ចំនួន០៨ក្រុម  ក្នុងសង្កាត់ស្ទឹងវែង  ក្រុងខេមរភូមិន្ទ 

លោកជំទាវ  មិថុនា  ភូថង  អភិបាលនៃគណៈអភិបាលខេត្តកោះកុង  បានអញ្ជើញជួបសំណេះសំណាល  សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ព្រមទាំងបានឧបត្ថម្ភសម្លៀកបំពាក់ជូនក្រុមកីឡាក ចំនួន ០៨ក្រុម  ស្ថិតនៅសាលាបឋមសិក្សាអុំរីយ៉ាស់ ក្នុងសង្កាត់ស្ទឹងវែង  ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង

(កោះកុង)៖ លោកជំទាវ  មិថុនា  ភូថង  អភិបាលនៃគណៈអភិបាលខេត្តកោះកុង  បានអញ្ជើញជួបសំណេះសំណាល  សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ព្រមទាំងបានឧបត្ថម្ភសម្លៀកបំពាក់ជូនក្រុមកីឡាក ចំនួន ០៨ក្រុម  ស្ថិតនៅសាលាបឋមសិក្សាអុំរីយ៉ាស់ ក្នុងសង្កាត់ស្ទឹងវែង  ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង។

ក្នុងឱកាសនោះផងដែរ លោកជំទាវ សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ដែលបង្ហាញពីឆន្ទះរបស់បងប្អូន។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានគិតគូរពីសុខទុក្ខរបស់បងប្អូនជាក់ស្តែងថ្ងៃនេះ បាននាំយកនូវអំណោយបន្តិចបន្តួច ជាការចែករំលែកដល់បងប្អូន ទន្ទឹមនេះសូមបងប្អូនទាំងអស់ការពារជំងឺនានា ជាពិសេសត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់ក្រុមកីឡាករវ័យចំណាស់ ដែលបានចូលរួមលើកស្ទួយវិស័យកីឡាក្នុងខេត្ត ជាគម្រូដល់ក្មេងៗ ក្នុងការចូលរួមលេងកីឡា ដើម្បីជៀសផុតពីគ្រឿងញៀន និងអំពើឧបាយមុខនានា៕

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២

Leave a Reply