ប៉ៃលិន៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរស្រុក និងសមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អណត្តិទី៥ គឺឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ សមាសភាពក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៧រូប ក្នុងនោះ លោក ជា យ៉ុន ជាប្រធានក្រុមប្រឹក្សាឃុំ និង ជាមេឃុំ, លោក វ័រ រួម ជាជំទប់ទី១ និងលោក អ៊ុក សារី ជាជំទប់ទី២ ។






















