នៅព្រឹកថ្ងៃពុធ ០១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាគណៈអធិបតីភាពក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” TVET ជំនាញពិត ជីវិតប្រសើរ ដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុកពាក់ព័ន្ធ តំណាងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី និងសិស្សានុសិស្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវខេត្តមណ្ឌលគិរី៕















