គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃដំបូង ដោយមានមនុស្សរាប់ពាន់នាក់ចូលរួម។

ថ្លែងក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង ថ្ងៃទី២១ខែឧសភាឆ្នាំ២០២២នេះ ឯកឧត្តម ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តកោះកុង ឱ្យដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសុខសន្តិភាព សុខុមដុមរមនា និងមានការអភិវឌ្ឍរីកចម្រើនសង្គមជាតិគ្រប់វិស័យ។

ឯកឧត្តម ប៊ុន លើត គូសបញ្ជាក់ថា ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបង្ហាញឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បង្ហាញទៅកាន់ប្រជាពលរដ្ឋជ្រាបពីសារគោលនយោបាយរបស់គណបក្ស។ ទៀតសោត សមាជិកគណបក្សប្រជាជនកម្ពុជាអនុវត្តទៅតាមគោលការណ៍ណែនាំរបស់គជបផងដែរ។

ដោយឡែក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង លើកឡើងដែរថា ជនរួមជាតិបានឃើញច្បាស់ហើយរាល់សមិទ្ធផលដែលកើតមានសព្វថ្ងៃនេះ ដោយកើតចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។

ខេត្តកោះកុង មានពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប៧៣.១៣៤នាក់ និងការិយាល័យបោះឆ្នោត ១៨៧ការិយាល័យ ដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងសរុបចំនួន៦គណបក្ស។ ទី១-គណបក្សប្រជាជនកម្ពុជា ទី២-គណបក្សភ្លើងទៀន ទី៣-គណបក្សយុវជនកម្ពុជា ទី៤-គណបក្សខ្មែរស្រឡាញ់ជាតិ ទី៥-គណបក្សខ្មែររួបរួមជាតិ និងទី៦-គណបក្សហ្វូនស៊ិនប៉ិច៕

Leave a Reply