លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកឧកញ៉ា ឬទ្ធី សំណាង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោកឧកញ៉ា ឬទ្ធី សំណាង នារសៀសថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រាជធានីភ្នំពេញ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានសេចក្តីរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលមរណភាព កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឧកញ៉ា ឬទ្ធី សំណាង សូមឆាប់បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply