LG Brandshop អិលជី ប្រេនហ្សប ទី ១៧ សាខាខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ នេះ ដែលមានទីតាំងស្ថិតនៅ ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ពិធីនេះក៏មានកាអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប / លោក ហ៊ ហាប់ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ ត្រេដីង / លោក Seung Ho lee អគ្គនាយកក្រុមហ៊ុន LG Electronis ប្រចាំប្រទេសកម្ពុជា ឯកឧត្តម អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្កភាពជំនាញ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំរបស់ G-Gear Group , G-GEAR Retail ជាច្រើនរូប ។






























