(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងាររដ្ឋបាល សំណុំឯកសារផ្សេងៗ ដើម្បីពង្រឹងការអនុវត្តការងាររដ្ឋបាលនាពេលកន្លងមក អោយកាន់តែមានប្រសិទ្ធភាព ដោយមានការអញ្ជើញចូលរួមដោយលោក អភិបាលរងខេត្ត នាយករដ្ឋបាលស្តីទី នាយករងរដ្ឋបាល នាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត និងប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត។














