ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពីធីចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនចំនួន ២៩គ្រួសារ

ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនចំនួន ២៩គ្រួសារ ដែលត្រូវប្រគល់ជូន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីចាប់ឆ្នោតជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារអតីតយុទ្ធជនចំនួន ២៩គ្រួសារ ដែលត្រូវប្រគល់ជូន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ ញ៉ន ប្រធានសមាគមអតីតយុទ្ធជនខេត្ត ,លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អាជ្ញាធរ និងប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ជាច្រើនផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានផ្តល់ជូនអំណោយជា សារុង និងថវិកាដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ជូនគ្រួសារយុទ្ធជនទាំង ៥០គ្រួសារ ដែលបានចូលរួមក្នុងពិធី ក្នុងមួយគ្រួសារៗទទួលបាន សារុង០១ និងថវិកា ៤០,០០០រៀល ផងដែរ៕

Leave a Reply