នាព្រឹកថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ (UNTAC)និងលោកជំទាវ និងឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន ព្រមទាំងគណៈប្រតិភូ តំណាងស្ថានទូតអូស្រ្តាលី ក្នុងដំណើរបំពេញបេសកកម្មទស្សនកិច្ចចំការមីន ដែលបោសសម្អាតដោយ សុីម៉ាក (CMAC) ស្ថិតក្នុងភូមិគោករការ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕








