នាថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២ លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនំាកិច្ចប្រជុំ ត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ និងត្រៀមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និងនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង។
លោកអភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថា ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដើម្បីឱ្យបងប្អូនជាកម្មករ និងនិយោជិតទាំងអស់មានភាពស៊ាំ ទាំងក្នុងរោងចក្រ និងក្នុងសហគមន៍ ក្នុងន័យនេះ សូមឲ្យតំណាងក្រុមហ៊ុនទាំងអស់ត្រៀមរៀបចំ ជូនដំណឹងដល់កម្មករ និយោជិត មកទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
ដើម្បីឱ្យដំណើការកម្មវិធីនេះមានភាពរលូន ទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់ ត្រូវមានកិច្ចសហការ និងទំនាក់ទំនងជាប្រចាំ ក្នុងករណីមានការខ្វះខាតនូវចំណុចណាមួយត្រូវធ្វើការសម្របសម្រួលឱ្យបានទាន់ពេលវេលា។ ខាងក្រុមហ៊ុន បានរៀបចំកម្លាំងសម្រាប់ជួយសម្រួលដំណើរការ ដល់កម្មករ និងនិយោជិត ឱ្យបានសមស្របទៅនឹងវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕










