អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី

ឯកឧត្តម ជូប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រដោយសារវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពី លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក លោកស្រី ប្រតិភូអមដំណើរ អភិបាល ក្រុង/ស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

មណ្ឌលគិរី៖ ឯកឧត្តម ជូប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រដោយសារវិបត្តិកូវីដ-១៩ ដោយមានការចូលរួមពី លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក លោកស្រី ប្រតិភូអមដំណើរ អភិបាល ក្រុង/ស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេល ០២ឆ្នាំ កន្លងមក នៅខេត្តមណ្ឌលគិរី ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានទទួលរងនូវវិបត្តិរីករាលដាលជំងឺកូវីដ-១៩។ បើទោះបីជា ជំងឺកូវីដនេះ មានការបំប្លែងខ្លួន និងបន្តរីករាលដាលជាបន្តបន្ទាប់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា យើងអាចគ្រប់គ្រងស្ថានភាពមិនឱ្យវិវត្តទៅជាវិបត្តិធ្ងន់ធ្ងរបាន។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែប្រយុទ្ធប្រឆាំងនឹងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំងដល់អ្នកដែលពិបាកចូលទៅដល់ឱ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងពេញលេញ ជាពិសេសក្នុងចំណោមក្រុមប្រជាជនងាយរកគ្រោះ (ដូចជាមនុស្សវ័យចាស់ អ្នកដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ស្ត្រីកំពុងបំបៅដោះកូន អ្នកមានពិការភាព និងជនទេសន្តរប្រវេសន៍)។

ឯកឧត្តម ជូប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយតូច តែប្រជាជនស្ទើរតែ១០០% ហើយបានទទួលការវ៉ាក់សាំងកូវីដ-១៩ ដែលមានអ្នកឆ្លងកូវីដតិចជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលនេះជាការខិតខំប្រឹងប្រែរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការការពារ ពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរចំពោះក្រសួងបរិស្ថាន និងគម្រោងរេដបូកសីមា ដែលបានចូលរួមអភិរក្សព្រៃឈើ ជីវៈចម្រុះ និងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើ ដែលផ្តល់លទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ជាពិសេសជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ ឱ្យមានភាពប្រសើរឡើង។

ក្នុងឱកាសនោះ ក៏មានការផ្តល់គ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៨ គ្រួសារ និងគណៈកម្មាការសហគមន៍ចំនួន២៨គ្រួសារ ក្នុងភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាចំនួន៣ភូមិ និងបានផ្តល់ជូននូវសម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត៕

Leave a Reply