ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានពន្លត់ភ្លើងសង្គ្រាម នាំប្រទេសមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ សម្រាប់ជាតិនិងប្រជាជនកម្ពុជា។

មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្នុងឳកាសដឹកនាំក្រុមការងារបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយពលរដ្ឋក្នុងឃុំចំនួន០២ នៃស្រុកមេមត់ នៅឃុំដារ និងឃុំមេមត់ ព្រមទាំងអាជីវករផ្សារមេមត់ នៅទីរួមស្រុកមេមត់ សរុបប្រមាណចំនួន១៦០០នាក់។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕

Leave a Reply