លោកជំទាវ  មិថុនា  ភូថង  អនុញ្ញាតឱ្យក្រុមការងារអង្គការ CWS ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពគម្រោង។

ភាពគម្រោង  View From the Front Line 2019 (VFL 2019) ក្នុងស្រុកស្រែអំបិល ដែលអនុវត្តក្នុងភូមិគោលដៅចំនួន  ៧ភូមិ  ដោយផ្ដោតលើការប្រមូលទិន្នន័យពីហានិភ័យ ននៃគ្រោះមហន្តរាយ ការរៀបចំផែនការ  និងការអនុវត្តសកម្មភាព ដើម្បីចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ក្រុម អង្គការ CWS បានចូលជួបសម្តែងការគួរសម និងរាយការណ៍ជូន  លោកជំទាវអភិបាលខេត្ត  អំពីវឌ្ឍនភាពគម្រោង  View From the Front Line 2019 (VFL 2019) ក្នុងស្រុកស្រែអំបិល ដែលអនុវត្តក្នុងភូមិគោលដៅចំនួន  ៧ភូមិ  ដោយផ្ដោតលើការប្រមូលទិន្នន័យពីហានិភ័យ ននៃគ្រោះមហន្តរាយ ការរៀបចំផែនការ  និងការអនុវត្តសកម្មភាព ដើម្បីចូលរួមកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

ក្នុងជំនួបនេះដែរ  លោក ជំទាវ អភិបាលខេត្ត  បានធ្វើ ការកោតសរសេីរ  និង ថ្លែង អំណរគុណ ចំពោះ សកម្មភាព មនុស្ស ធម៌របស់អង្គការ  ដេីម្បីជួយប្រជាពលរដ្ឋលេីការកាត់បន្ថយហានិភ័យ  នៃគ្រោះមហន្តរាយ  ជាពិសេស គាំទ្រ ឱ្យ បន្ត សកម្មភាព មនុស្សធម៌ នេះបន្តទៀត៕

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២

Leave a Reply