ថ្ងៃទី២​ នៃពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ភ្ញៀវ​ទេសចរ​ជាតិ​ និងអន្តរជាតិ​ មកលេងខេត្តប៉ៃលិនជាង៣ម៉ឺននាក់

នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះខេត្តប៉ៃលិន​ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តប៉ៃលិន​។

ប៉ៃលិន​ ៖​ នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះខេត្តប៉ៃលិន​ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តប៉ៃលិន​។
នេះបើតាមការផ្តល់ព័ត៌មានពី លោក លឹម​ វាសនាប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​​ នៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ដោយលោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរមកលេងកម្សាន្តលើទឹកដីនៃខេត្តប៉ៃលិន​ មានចំនួនសរុប ៣៣៤៣៨​នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៣៤៣៥​នាក់ ភ្ញៀវទេសចរអន្តរជាតិ០៣នាក់ ។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរភាគច្រើន ច្រើនទៅលេង​នៅតំបន់ទេសចរណ៍ ដែលមានទឹកសម្រាប់ការងូតទឹកលេងកម្សាន្ត ជាពិសេសមកលេងសង្រ្កាន្តប៉ៃលិន មានការកើនឡើង​ ខ្លាំងនៅថ្ងៃទី២នេះ ។

តាមរយៈនេះដែរ លោក លឹម​ វាសនា​ បានបន្តការអំពាវនាវដល់អ្នកទេសចរទាំងអស់ សូមបន្តការចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារទៀត ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងមានភាពធូរស្រាលយ៉ាងណាក៏ដោយ ៕

Leave a Reply