ប៉ៃលិន៖ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី២ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពភ្ញៀវទេសចរណ៍ មកលេងកម្សាន្តនៅរម្មណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូតាវ៉ៅ ។




















