សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបង្សុកូល…

បុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណទាំងនោះ បានអញ្ជើទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ....។

ក្នុងឱកាសហេមន្តវសន្តរដូវ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នាល្ងាចថ្ងៃច័ន្ទ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូលជូនដល់វិញ្ញាណក្ខន្ធមាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខន្ធទៅកាន់លោកខាងមុខហើយនោះ និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកដ៏មានគុណទាំងនោះ បានអញ្ជើទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ….។

ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តនាគវ័ន្ត ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Leave a Reply