នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្រ្តីពាក់ព័ន្ធ លោកស្នងការរង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជនពិការ គ្រួសារកងទ័ព ចំនួន ៥០ គ្រួសារ ដែលពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ៕







