លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.សឆ្នាំ២០២២
លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនជានាយទាហាន នាយទាហានរងទាំងអស់ ដែលតែងតែខិតខំបំពេញភារកិច្ចបានខ្ជាប់ខ្ជួន នៅតាមបន្ទាត់ព្រំដែន ការពារបងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ ធ្វើឱ្យបងប្អូននៅជួរក្រោយមានសេចក្តីសុខ ជាមួយគ្នានេះផងដែរជាអំណោយ រួមមាន ថវិកាចំនួន ១០,០០០,០០០រៀល មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ម៉ាស់ភេសជ្ជៈ និងទឹកអនាម័យបង្គន់ មួយចំនួនថែមទៀត ទាំងនេះជាទឹកចិត្តបងប្អូន និងសប្បុរសជននានា ឧបត្ថម្ភដល់បងប្អូន ដែលនៅសមរភូមិមុខ មួយវិញទៀតសូមបងប្អូនចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនានាផងដែរ៕
ថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២













