ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន គោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា នៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ។
នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ បានចូលរួមសូត្រមន្តរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាត្តិការទាំង ៧សណ្តាន កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពដឹងគុណជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិ និង មាតុភូមិ បានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តូន៍នូវនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ សូមរួមគ្នាថែរក្សាការពារសុខសន្តិ ភាព ឱ្យនៅគង់វង្សជារៀងរហូត ត្រូវបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការ បីការពារ និងបីកុំ របស់សម្ដេចតេជោ ហ៊ុន សែន ។
ថ្នាក់ដឹកនាំក៏បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួនសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងការកសាងសមិទ្ធផលនានា នៅក្នុងវត្តបុទុមរតន៍ ហៅវត្តក្រចាប់ ដែលស្ថិតនៅក្រុងស្ទឹងសែន នេះផងដែរ ៕





