ចិនថ្កោលទោសអាមេរិក បន្ទាប់ពីចាត់ទុកទីក្រុងប៉េកាំងថា ជា គូប្រជែងយុទ្ធសាស្ត្រដ៏មានផលវិបាកបំផុត

ទីក្រុងប៉េកាំងបានថ្កោលទោសការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំង និងគាបសង្កត់លើចិន-រុស្ស៊ីដោយនិយាយថា ពួកគេនឹងមិនជោគជ័យទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានពិពណ៌នាប្រទេសចិននៅក្នុងយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួនថា ជា”គូប្រជែងយុទ្ធសាស្ត្រដ៏មានផលវិបាកបំផុត”។

ប៉េកាំង៖ ទីក្រុងប៉េកាំងបានថ្កោលទោសការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំង និងគាបសង្កត់លើចិន-រុស្ស៊ីដោយនិយាយថា ពួកគេនឹងមិនជោគជ័យទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានពិពណ៌នាប្រទេសចិននៅក្នុងយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួនថា ជា”គូប្រជែងយុទ្ធសាស្ត្រដ៏មានផលវិបាកបំផុត”។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់បទសម្ភាសន៍ដល់សមាជិកសភាអំពីកំណែចាត់ថ្នាក់នៃយុទ្ធសាស្ត្រថ្មីកាលពីថ្ងៃចន្ទ ដែលកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនសម្លឹងរកការបង្កើនថវិកាការពារជាតិរបស់ខ្លួនដល់ទឹកប្រាក់ចំនួន ៧៧៣ពាន់លានដុល្លារ។

ឆ្លើយតបទៅនឹងសេចក្តីសង្ខេបនៃឯកសារយុទ្ធសាស្ត្រខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន បាននិយាយថា ពួកគេ (អាមេរិក) ពោរពេញដោយសង្រ្គាមត្រជាក់ និងផ្លូវចិត្តនៃការប្រឈមមុខដាក់គ្នា។

លោក វ៉ាង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន កែតម្រូវការអនុវត្តនៃការបង្កើតសត្រូវតាមបែបស្រមើស្រមៃ ដោយព្រងើយកន្តើយចំពោះការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់របស់ប្រទេសដទៃ និងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាក្នុងប្លុក។

ទន្ទឹមគ្នា លោក វ៉ាង បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនអនុវត្តឱ្យបានពេញលេញ ជុំវិញការអះអាងរបស់លោក បៃដិន ដែលថា សហរដ្ឋអាមេរិកមិនកំពុងស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយប្រទេសចិនទេ ហើយបានស្នើឱ្យប្រទេសទាំងពីរស្វែងរកវិធីត្រឹមត្រូវដើម្បីរួមគ្នា៕

Leave a Reply