អ្នកនាំពាក្យ គ.ជ.ប ៖ ការប្រកាសធ្វើពហិការបស់គណបក្សភ្លើងទៀន គឺមិនប៉ះពាល់ដល់ដំណើរការនៃបោះឆ្នោតនោះទេ 

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការប្រកាសធ្វើពហិកាមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ របស់គណបក្សភ្លើង ទៀន គឺមិនបានធ្វើឱ្យកិច្ចដំណើរការទាំងមូលនៃដំណើរការ បោះឆ្នោតប្រែប្រួលទៅជាការអាក់ខានមិនបានដំណើរការទៅមុខទេ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមការកំណត់។ គ.ជ.ប ក៏មិនមានសិទ្ធិអំណាចអ្វីទៅចាប់បង្ខំឱ្យគណបក្សនយោបាយមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែរ។

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការប្រកាសធ្វើពហិកាមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ របស់គណបក្សភ្លើង ទៀន គឺមិនបានធ្វើឱ្យកិច្ចដំណើរការទាំងមូលនៃដំណើរការ បោះឆ្នោតប្រែប្រួលទៅជាការអាក់ខានមិនបានដំណើរការទៅមុខទេ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមការកំណត់។ គ.ជ.ប ក៏មិនមានសិទ្ធិអំណាចអ្វីទៅចាប់បង្ខំឱ្យគណបក្សនយោបាយមកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែរ។

ការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប បាន ធ្វើឡើងបន្ទាប់ពីលោក ថាច់ សេដ្ឋា អនុប្រធានទី១ និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រកាសថា បើបរិយាកាសមិនអំណោយផល ពោលគឺសមាជិករបស់ខ្លួននៅតែត្រូវបានចាប់ខ្លួន ហើយគ.ជ.ប បន្តបដិសេធពាក្យសុំបេក្ខជនរបស់ នោះ គឺមិនអាចចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់បានទេ។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃមានសិទ្ធិនៅក្នុងការប្រកួត ប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការចូលរួម ឬមិនចូលរួម គឺជាសិទ្ធិរបស់គណបក្សនយោបាយ។ ចំណែក គ.ជ.ប គឺ អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដូចចែង នៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ស្តីទីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត និងច្បាប់ស្តីទីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។នៅក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតដំណាក់កាលទី២ ដែលជាដំណាក់កាលដែលគណបក្សនយោបាយបានចុះបញ្ជីគណបក្ស ស្របតាមច្បាប់គណបក្សស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ គឺអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដូច្នេះ ការពហិកា ឬការចូលរួមរបស់គណបក្សនយោបាយ គឺជាសិទ្ធិសម្រេចរបស់គណបក្សនយោបាយផ្ទាល់។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ ថា “គ.ជ.ប ក៏ដូចជាគណបក្សនយោបាយដែរ គឺមានតួនាទី និងភារកិច្ចរៀងៗខ្លួន ដូច្នេះយើងអនុវត្តគោលការណ៍ទូទៅដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែល ជាស្ថាប័នរៀបចំចាត់ចែងការបោះឆ្នោត។ ហើយ គណបក្សនយោបាយក៏មានសិទ្ធិសេរីភាពនៅក្នុងការចូលរួម ឬមិនចូលរួម ដែលអនុលោមតាមច្បាប់ស្តីពីគណបក្សនយោបាយ រួម ជាមួយនឹង ច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ជាសរុបការ ធ្វើពហិកាមិនចូលរួម ការបោះឆ្នោត គឺ ជាសិទ្ធិសម្រេច របស់គណបក្សនយោបាយ។ គ.ជ.ប ក៏អត់មានសិទ្ធិអំណាច អ្វីទៅចាប់បង្ខំឱ្យគណបក្សនយោបាយមកចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែរ”។

អ្នកនាំពាក្យដដែល បានសង្កត់ធ្ងន់ថា “ការធ្វើពហិកាមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នាពេលខាងមុខនេះរបស់គណបក្សភ្លើងទៀន មិនបានធ្វើឱ្យកិច្ចដំណើរការទាំងមូលនៃដំណើរការបោះឆ្នោតប្រែប្រួលទៅ ជាការអាក់ខានមិនបានដំណើរការទៅមុខទេ ការបោះឆ្នោតនៅតែ ប្រព្រឹត្ត ទៅតាមការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល។ .. រៀបចំការបោះឆ្នោតហើយការ បោះឆ្នោតនឹងប្រព្រឹត្តទៅតាមការកំណត់ គឺនៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ

ប្រភពដដែលបានបន្តថា តាមការសង្កេតជាទូទៅនៅក្នុងដំណាក់កាលចុះបញ្ជីបេក្ខជនគណបក្សនយោបាយកន្លងមក គឺមានគណបក្សនយោបាយចំនួន១៧ បានចូលរួមការប្រកួត ប្រជែងការបោះឆ្នោត។ ការធ្វើពហិកាមិនចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក៏ផ្តល់ឱកាសឱ្យគណបក្សនយោបាយចំនួន១៦ផ្សេងទៀតនៅតែបន្តកិច្ចការ របស់ខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ ពីព្រោះគណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិស្មើៗគ្នា នៅក្នុងការចូលរួមការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយគ្មានការ បែងចែកគណបក្សតូច គណបក្សធំ គណបក្សដឹកនាំរាជរដ្ឋាភិបាល គណបក្សក្រៅរាជរដ្ឋាភិបាលនោះទេ៕ 

JOIN US https://t.me/lorsovanney

Leave a Reply