ឆ្នេរ​ខ្សាច់​៦​កន្លែង នៅ​ខេត្ត​កែប ជាបេ​ក្ខភាព​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣

ឆ្នេរ​ខ្សាច់​ចំនួន​៦​កន្លែង រួមមាន ឆ្នេរ​កម្សាន្ត​ស្រី​ស ឆ្នេរ​កោះទន្សាយ ឆ្នេរ​អង្កោ ល និង​ឆ្នេរ​ប្រជុំ​កោះ​ពោធិ៍​ចំនួន​៣​ទៀត ត្រូវបាន រដ្ឋបាល​ខេត្ត​កែប ដាក់​បញ្ជូល​ជា​បេក្ខភាព ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣​។

កែប​៖ ឆ្នេរ​ខ្សាច់​ចំនួន​៦​កន្លែង រួមមាន ឆ្នេរ​កម្សាន្ត​ស្រី​ស ឆ្នេរ​កោះទន្សាយ ឆ្នេរ​អង្កោ ល និង​ឆ្នេរ​ប្រជុំ​កោះ​ពោធិ៍​ចំនួន​៣​ទៀត ត្រូវបាន រដ្ឋបាល​ខេត្ត​កែប ដាក់​បញ្ជូល​ជា​បេក្ខភាព ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ ខ្សាច់​កម្សាន្ត​ស្អាត​លើក​ទី​៣​។

​ការសម្រេច​ដាក់​បញ្ជូល​នេះ ក្រោយ​មាន​ការចុះពិនិត្យ និង​វាយតម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត ជាបឋម តាម​បណ្តា​ឆ្នេរ​ទាំង​ន​នោះ ពី​ក្រុម​ការងា​រទ ទួល​បន្ទុក តាមដាន និង​វាយតម្លៃ​ឆ្នេរ​ខ្សាច់​កម្សាន្ត ក្រោម​វត្ត​មា ន ឯកឧត្តម ម៉ៅ ក្រឹ​ង អគ្គលេខាធិកា​រង នៃ​គណៈ កម្មាធិការជាតិ គ្រប់គ្រង និង​អភិឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) ជាមួយ​រដ្ឋបាល​ខេត្ត​កែប ដែលមាន ឯក ឧត្តម វ៉ៅ សុខា អភិបាលរង ទទួលបន្ទុក ដោយ​បេស​កម្មនេះ​ចំណាយ​ពេល​ ចំនួន៣​ថ្ងៃ​។

​ឯកឧត្តម វ៉ៅ សុខា អភិបាលរង​ទទួល បន្ទុក និង​ជា​អ្នកនាំពាក្យ រដ្ឋបាល​ខេត្ត​កែប បាន​មានប្រសាសន៍ អោយដឹង​នៅ​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០២២ នេះ​ថា ជា​មុខមាត់​ខេត្ត​កែប កាលពីពេល​កន្លង​ទៅ ឆ្នេរ​របស់​យើង​ធ្លាប់ ទទួលបាន​ពានរង្វាន់​នេះ​រួច​មក​ហើយ ជារួម​ខេត្ត​របស់​យើង​ក៏​តែង តែ​ទទួលបាន​ពានរង្វាន់ ទៅលើ​ផ្នែក​ផ្សេងៗ ក្នុង​ចលនា ប្រឡង​ប្រណាំង ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដោយឡែក​ក្នុង​ចលនា​ប្រឡងប្រណាំង ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​លើក​នេះ យើង​ធ្វើ​ការដាក់​បញ្ជូន​ឆ្នេ​រទាំង ៦ ដោយ​យោង​ទៅលើ​គុណសម្បត្តិ និង​លក្ខណៈសម្បត្តិ​ល្អ នៃ​ទីតាំង​ឆ្នេរ​ទាំងនោះ ហើយ​យើង រំពឹង​ថា​យើង​នៅ តែ​រក្សា​បាន​ជា​បេក្ខភាព ជ័យ​លា​ភ័យ​លើក​នេះ​ទៀត​។


​លោក​បាន​បន្ថែមថា ក្រៅ​ពី​ការងារ​ចុះ​ត្រូតពិនិត្យ​បេក្ខភាព​ឆ្នេរ សម្រាប់​ការប្រឡង ប្រណាំង​លើក​នេះ ក្រុមការងារ​របស់​យើង​ក៏​បាន​ចុះមក​ត្រួតពិនិត្យ​ការអនុវត្តន៍​ពង្រីក​ឆ្នេរ ២,៧០០​ម៉ែត្រ កំពុងដំណើរការ ហើ យ​យើង​ឃើញថា បានសម្រេច​ការចាក់ដី​បំពេញ​ស្ទើរតែ​រួចរាល់​ហើយ ក៏​កំពុងត្រៀ ម ចាក់​ខ្សាច់​បន្ថែម ជា​រួម​ដំណើរ​លើ​ក​នេះ​របស់ ក្រុមការងារ ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត យើង​ទទួលបាន លទ្ធផល​ល្អ​ប្រសើរ​ដូច​ការគ្រោងទុក​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​កែប​ទទួលបាន​ស្នាដៃ និង​ជ័យលាភី​ជា​បន្តបន្ទាប់​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​រួម​មាន ជ័យលាភី​ប្រឡងប្រណាំង​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​, ជ័យលាភី​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត «​ផ្ការំដួល​បី​ទង​» ចំនួន​២​លើ​ក​ជាប់ៗ​គ្នា​, ជ័យលាភី «​ឡា​បិល​ទីក្រុង​ទេស ចរណ៍​ស្អាត​អាស៊ាន​» នៅ​ទីក្រុង​ឈៀង​ម៉ៃ​នៅ​ប្រទេស​ថៃ​, ពានរង្វាន់ «​ទីក្រុង​និរន្តរ ភាព​បរិស្ថាន​អាស៊ាន​» លើ​សូចនាករ ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត នៅ​ប្រទេ ស​ប្រ៊ុយណេ និង​ពានរង្វាន់ «​ឡា​បិល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​» នេះឯង​៕

JOIN US https://t.me/lorsovanney

Leave a Reply