កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងលើក ទិសដៅឆ្នាំ២០២២របស់ក្រុងកែបត្រូវបានបិទបញ្ចប់

កែប៖ រដ្ឋបាលក្រុងកែប កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែប ដោយមាន អ្នកចូលរួមប្រមាណជាង ១០០នាក់ ។ 

កែប៖ រដ្ឋបាលក្រុងកែប កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែប ដោយមាន អ្នកចូលរួមប្រមាណជាង ១០០នាក់ ។ 

    លោកស្រី ទិត សុខា អភិបាលក្រុងកែប បានអានរបាយការណ៍ថា ក្នុងឆ្នាំ២០២១ រដ្ឋបាលក្រុង បានចុះល្បាតតាមគោលដៅក្នុងភូមិសាស្រ្តទូទាំងក្រុង បានចំនួន ២,៨៨០លើក បានធ្វើវេទិកាសាធារណៈចំនួន ១៣៣លើក ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានចំនួន ៧៩លើក ជំរុញដល់នគរបាលប៉ុស្ដិ៍ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន១,៧០១ខ្នង និងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈបានចំនួន៨៩លើក ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធតាមបណ្តាភូមិ សម្រេចបានលទ្ធផល ១០០% និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន០៦ភូមិ ។ ដោយឡែកភូមិថ្មីបានវាស់វែងរួចរាល់ បានផ្តល់សេវាសាធារណៈចំនួន ១២,៤៤៩ សេវាដល់ប្រជាពលរដ្ឋចំនួន ២,៩៦១ នាក់ បានសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង៥៥ម៉ែត្រ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប នឹងបានសហការជាមួយដៃគូឯកជនក្នុងការជួសជុលឡើងវិញ និងសាងសង់ផ្លូវលំមួយចំនួននៅក្នុងក្រុង ដើម្បីបម្រើសេចក្តីត្រូវការក្នុងមូលដ្ឋាន។

   ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ លើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលក្រុងនៅពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារសំខាន់ សម្រាប់យើងទាំងអស់គ្នា ធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែល រដ្ឋបាលក្រុង បានខិតខំប្រឹងប្រែងសម្រេចបាន និង រួមគ្នាធ្វើការពិនិត្យវាយតម្លៃ អំពី បញ្ហាប្រឈម ដែលនៅសេសសល់ សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារ សម្រាប់ អនុវត្តក្នុង កម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែ មានប្រសិទ្ធភាព ថែមទៀត នៅតាមថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ ។ 

    ជាមួយគ្នានោះដែរ ឯកឧត្តម បានកោតសរសើរ ចំពោះកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ដ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន អ្នកពាក់ព័ន្ធនានា និងជាពិសេស គឺការ សហការ និងការចូលរួមពីប្រជាពលរដ្ឋ។   

   ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកានៃអង្គពិធីទាំងអស់ ជាពិសេសរដ្ឋបាលក្រុង ត្រូវ៖

-សហការពន្លឿនការដោះស្រាយដោយយកចិត្តទុក ដាក់ ក្នុងការគ្រប់គ្រងទិន្នន័យស្ថិតិ អត្តសញ្ញាណប្រជាពលរដ្ឋ និងដីធ្លីដែលកំពុងកាន់កាប់ នៅលើទីតាំងដីក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាម ក្រុង ស្រុកនីមួយៗឲ្យបានច្បាស់លាស់។

-ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័សចៀសវាងទុកវិវាទទាំងនោះយូរនាំឲ្យស្មុគស្មាញក្នុងការដោះស្រាយ។  

-ត្រូវអប់រំណែនាំនិង ផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមសហការការពារព្រៃឈើទាំងអស់គ្នា។

-រដ្ឋបាលក្រុងត្រូវរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ដែល ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តន៍នូវប្រព័ន្ធកសាងផែនការអភិវឌ្ឍរយៈពេល ០៥ឆ្នាំ ។

-ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។

-ត្រូវពង្រឹងអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ក្នុងពេលនេះ និងរយៈពេលបន្តទៀតក្នុងប្រទេសកម្ពុជារបស់យើង។

   បន្ទាប់មក ឯកឧត្តម ក៏បានផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរដល់មន្ត្រីឆ្នើម និងប្រគល់ អង្ករ និងមីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់រដ្ឋបាលក្រុងកែប ផងដែរ៕

JOIN US https://t.me/lorsovanney

Leave a Reply