ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម កោតសសើរចំពោះសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយសង្គម

ក្នុង​កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធាន​កិត្តិយស​​សាខា​ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងអនុសាខាសមាគមនៅតាមបណ្តាក្រុង-ស្រុក ដែលមានកិច្ចសហការគ្នាល្អ​ ហើយបានបំពេញការងារមនុស្សធម៌ជាច្រើន ជួយដល់សង្គមកន្លងមក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមទូទាំងខេត្តកំពង់ចាម។​

ខេត្តកំពង់ចាម៖ ក្នុង​កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធាន​កិត្តិយស​​សាខា​ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងអនុសាខាសមាគមនៅតាមបណ្តាក្រុង-ស្រុក ដែលមានកិច្ចសហការគ្នាល្អ​ ហើយបានបំពេញការងារមនុស្សធម៌ជាច្រើន ជួយដល់សង្គមកន្លងមក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមទូទាំងខេត្តកំពង់ចាម។​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​បន្ត​ថា​ ថ្វីត្បិតតែ​សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ទើបតែបង្កើតឡើងបានជាងមួយឆ្នាំក៏ពិតមែន ប៉ុន្តែសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា​ សមាគមនេះ បានបង្កើតឡើងដំបូងតាំង ពីឆ្នាំ១៩៩៩ ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអតីតក្មេងវត្ត និងអ្នកមានសទ្ធាជ្រះថ្លាចំពោះ ព្រះពុទ្ធសាសនា រួមជាកម្លាំងសាមគ្គីគ្នា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងជួយលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយសម្តេចតេជោ ក៏ជាអតីតក្មេងវត្តដែរ ហេតុនេះ លោកមិនដែលភ្លេចវត្តអារាមឡើយ លោកតែងតែលើកតម្កើង និងជួយទំនុកបម្រុងជាហូរហែ មានតែ ពួក ប៉ុល ពត ទេដែលបានបំផ្លាញលុបបំបាត់ចោល ព្រះពុទ្ធសាសនា​នោះ។

ឆ្លៀតក្នុងឱកាស​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានធ្វើការផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់​ ត្រូវ​បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូត ដល់ថ្នាក់ក្រុង-ស្រុក។ និង​បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម។ ព្រមទាំងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត​​។ ជាពិសេស​ត្រូវ​ធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀត៕

JOIN US https://t.me/lorsovanney

Leave a Reply