ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទ សោភ័ណ ដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ ចំនួន ២០គ្រួសារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ចំនួន ២០គ្រួសារ ស្មើនឹង ២០ ខ្នងផ្ទះ ស្ថិតនៅភូមិស្ទឹងពេញ មានចំនួន ១៨ គ្រួសារ និងភូមិខ្នាចក្រសាំង ២គ្រួសារ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះផ្ទះរងគ្រោះខ្លាំង មានចំនួន ៣ ខ្នងផ្ទះ ស្មើនឹង ៣ គ្រួសារ ផ្ទះរងគ្រោះមធ្យម មានចំនួន ៤ ខ្នងផ្ទះ ស្មើនឹង ៤ គ្រួសារ និងផ្ទះរងគ្រោះស្រាល មានចំនួន ១៣ ខ្នងផ្ទះ ស្មើនឹង ១៣ គ្រួសារ ។

ពិធីនេះប្រព្រឹត្តទៅ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ កងកម្លាំង ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធផងដែរ ។

Leave a Reply