រសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ភួង ស៉ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ជាជនពិការប្រភេទ ក១ និង ក២ ចំនួន ៦៤ នាក់ ។
ពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ លោក លោកស្រី ប្រធាន អនុប្រធាន គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុង /ស្រុក បងប្អូនអតីតយុទ្ធជនកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។



























