ឯកឧត្តម ជាវ តាយ និងឯកឧត្តម ម៉ក់ រ៉ា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់បន្ទាយដី ប្រមាណ៥០០នាក់

ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ៥០០នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារចុះជួយសង្កាត់បន្ទាយដី និងបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាសង្កាត់បន្ទាយដី ជាច្រើននាក់ទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិក សមាជិកា ក្រុមបក្សដែលបានចូលរួមប្រមាណ៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធវីតាល់១កេសផងដែរ៕

Leave a Reply