កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តកែប

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប អញ្ជេីញជាអធីបតីភាព ក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការ នៅសាលប្រជុំមន្ទីរផែនការខេត្ត។

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប អញ្ជេីញជាអធីបតីភាព ក្នុងពីធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការ នៅសាលប្រជុំមន្ទីរផែនការខេត្ត។

បន្ទាប់ពីបានស្តាប់របាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់មន្ទីរផែនការរួចមក ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៏ថា កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន បញ្ហា ប្រឈម តម្រូវការ និងដំណោះស្រាយលើការងាររបស់មន្ទីរ ដើម្បីបង្ហាញជូនមន្ទីរ អង្គភាពជុំវិញ ខេត្ត និងអ្នកពាក់ព័ន្ធនានា លើការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ការប្រមូលទិន្ន័យមូលដ្ឋាន ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក និងជនងាយរងគ្រោះ ការរធ្វើជំរឿន អង្កេតនានា ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា ស្ថិតក្នុងបុព្វហេតុ នៃការរួមចំណែកជាមួយរាជរដ្ឋាភិបាលរដ្ឋបាលខេត្ត និងអ្នកពាក់ពន្ធ័ទាំងអស់ ក្នុងស្មារតីចូលរួមកិច្ចការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងសហការសម្របសម្រួលផ្តល់ទិន្នន័យផ្សេងៗ ដើម្បីកំណត់ឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយភាព ច្បាស់លាស់ ស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលក្នុងមូលដ្ឋាន ស្រប តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា គោលការណែនាំផ្នែក គោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត និងចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

Leave a Reply