ឯកឧត្តម សោម ពិសិដ្ឋ ៖ សូមយកចិត្តទុកដាក់លើការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋ ឱ្យមានប្រសិទ្ធភាព និងតម្លាភាព

ដើម្បីលើកកម្ពស់ចលនាភូមិ ឃុំ មានសុវត្ថិភាព ធានាបាន នូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជម្រុញការអនុវត្តច្បាប់ ស្តីពី​ ការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ចរាចរណ៍ផ្លូវគោគ ឱ្យមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងអន្តរាគមន៍ដោះស្រាយបញ្ហាគ្រោះមហន្តរាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានជម្រុញឱ្យមន្រ្តីយកចិត្តទុកដាក់លើការងារនេះ ។

កែប : ដើម្បីលើកកម្ពស់ចលនាភូមិ ឃុំ មានសុវត្ថិភាព ធានាបាន នូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជម្រុញការអនុវត្តច្បាប់ ស្តីពី​ ការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ចរាចរណ៍ផ្លូវគោគ ឱ្យមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងអន្តរាគមន៍ដោះស្រាយបញ្ហាគ្រោះមហន្តរាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានជម្រុញឱ្យមន្រ្តីយកចិត្តទុកដាក់លើការងារនេះ ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២ ដែលមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៩​ និងទី១០ ខែមីនា ឆ្នាំ២០២២ លោក សោម ពិសិដ្ឋ បានបន្តថា សូមអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តការងារ ដោយអនុវត្តឱ្យមានប្រសិទ្ធភាព នូវកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ដើម្បីបំពេញតម្រូវការជាក់ស្តែង ជាពិសេសយកចិត្តទុកដាក់លើការ ងារផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌ ៕

Leave a Reply