(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានអញ្ជើញពិនិត្យ ទីតាំងទំនប់កស្សិនលិច និងទីតាំងបឹងប្រាក់ (ជាកន្លែងផលិតធ្វើជា ប្រាក់ស្លឹង របស់បុព្វបុរសខ្មែរ តាំងពីបុរាណកាលមក) និងបន្តជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ចំនួន ២០០ គ្រួសារ ក្នុងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតនៅបរិវេណវត្តអង្គរក្នុងហ្លួងព្រះស្តេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋផងដែរ។
















