​អនុព័ន្ធយោធា​បារាំង​ ប្រចាំ​កម្ពុជា ​កោតសរសើរ​កងទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​

​ភ្នំពេញ​៖​ក្នុងជំនួប​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​អគ្គបញ្ជាការដ្ឋាន លោក​វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិ​ក ដូ​ម៉ាស អនុព័ន្ធយោធា​បារាំង​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​សម្តែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​របស់​កងយោធពល​ខេមរភូមិន្ទ នៅក្នុងការ បញ្ជូន​កង​ទ័ព​មួក​ខៀវ​កម្ពុជា ទៅ​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដែល​បេសកកម្ម​កម្ម​ទាំងនោះ​ភាគច្រើន​នៅ​តំបន់​ប្រើប្រាស់​ភាសា​បារាំង ហើយ​កងទ័ព​មួក​ខៀវ​កម្ពុជា​អាច​ប្រើប្រាស់​ភាសា បារាំង បានល្អ​ថែមទៀត ។​

​ក្នុងជំនួប​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ លោក វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិ​ក ដូ​ម៉ាស បាន​បញ្ជាក់ថា កន្លងមកនេះ កងទ័ព​បារាំង មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​បណ្ដុះបណ្ដាលដល់​កងយោធពល​ខេមរភូមិន្ទ ពិសេស​លើ​ផ្នែក​ភាសា​បារាំង ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ លោក​សង្ឃឹមថា កងទ័ព​ប្រទេស​ទាំងពីរ នឹងធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ថែមទៀត ។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ស្វាគមន៍​ចំពោះ​ការ​មក​បំពេញបេសកកម្ម​កា​ទូត នៅ​កម្ពុជា​របស់លោក​វរ​នា​វី​ឯក ហ្វ្រេ​ដេ​រិ​ក ដូ​ម៉ាស ព្រមទាំង​បានលើកឡើង​ជុំវិញ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រហូត​ធ្វើ​ឲ្យ​មាន​សភាព​ធូរស្រាល​មកដល់​បច្ចុប្បន្ន ។​

​ពាក់ព័ន្ធ​ដល់​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​គូសបញ្ជាក់​ពី​ការជួយជ្រោមជ្រែង​របស់​បារាំង​ដល់​កម្ពុ​ជាពិសេស​នៅក្នុង​ការជួយ​សម្របសម្រួល​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ហើយ​ឈានដល់​ការចុះហត្ថលេខា កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បន្តថា នៅ​ឆ្នាំ​១៩៩៤ បារាំង បាន​ជួយ​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការកសាង​ធនធានមនុស្ស ការផ្ដល់​សម្ភារ ថវិកា និង​មធ្យោបាយ​ផ្សេងៗ​ផងដែរ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ សង្ឃឹមថា បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល កងទ័ព​ប្រទេស​ទាំងពីរ នឹង​បន្ត​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ៕

Leave a Reply