(ប៉ៃលិន)៖ អនុវត្តតាមការណែនាំ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្ទឹងកាច់ រួមជាមួយលោកប្រធាន អនុប្រធាន សមាជិក សមាជិកា និងក្រុមការងារចុះជួយភូមិបឹងព្រលិត ភូមិទឹកចេញ និងភូមិរថក្រោះឆេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រគល់ឯកសណ្ឋានប្រជាការពារ ទាំង៣ភូមិ ចំនួន២៨នាក់ ព្រមទាំងពិសារនំបញ្ចុកសាមគ្គីក្នុងបរិយាកាសរីករាយ ស្និតស្នាលជាបងប្អូន ក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ ។






















