អភិបាលខេត្តត្បូងឃ្មុំ ចាត់កម្លាំងភ្លាមៗ ក្រោយទទួលដំណឹងថា ច្រាំងទន្លេក្នុងស្រុកត្បូងឃ្មុំ ចាប់ផ្តើមមានការបាក់ស្រុត

រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ច្រាំងទន្លេតាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច​ ភូមិទួល​ គ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ចាប់ផ្តេីមស្រុតជាបណ្តេីរៗ​ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋ​ដែលរងគ្រោះធម្មជាតិមួយនេះ​ បានសំណូមពរដល់អាជ្ញាធរស្រុក​ និងថ្នាក់ខេត្ត​ ជួយជាកម្លាំងដេីម្បីធ្វេីរុះរេី​ និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋានផងដែរ។

(ត្បូងឃ្មុំ)​៖​ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ច្រាំងទន្លេតាមបណ្តោយដងទន្លេមេគង្គត្រង់ចំណុច​ ភូមិទួល​ គ ឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ចាប់ផ្តេីមស្រុតជាបណ្តេីរៗ​ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ២១គ្រួសារ។ ពលរដ្ឋ​ដែលរងគ្រោះធម្មជាតិមួយនេះ​ បានសំណូមពរដល់អាជ្ញាធរស្រុក​ និងថ្នាក់ខេត្ត​ ជួយជាកម្លាំងដេីម្បីធ្វេីរុះរេី​ និងជួយរកទីសុវត្ថិភាពសម្រាប់ពួកគាត់ផ្ទេរលំនៅដ្ឋានផងដែរ។

ក្រោយទទួលដំណឹង ភ្លាមៗនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ នាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត រួមមានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសាររងផលប៉ះពាល់ទាំង២១ខ្នងផ្ទះ ក៏ដូចជាសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងត្រៀមកំលាំងរុះរើផ្ទះ ក៏ដូចជាសាងសង់ផ្ទះឡើងវិញ ក្នុងនាមជាអាណាព្យាបាលពលរដ្ឋ។

ក្នុងឳកាសសំណេះសំណាល នាំយកអំណោយផ្តល់ជូន លោក រស់ សុខន នាយករងសាខាកាកបាទក្រហមខេត្ត និងលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ និងជាប្រធានអនុសាខាកាកបាទស្រុក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ទទួលរងគ្រោះមហន្តរាយនានា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

បន្ថែមពីនោះ លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានជម្រាបជូនពលរដ្ឋរងផលប៉ះពាល់ទាំង២១គ្រួសារថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានត្រៀមរួចរាល់ហើយនូវកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលមានកងកម្លាំងទាំង០៣ និងអាជ្ញាធរស្រុក ដើម្បីជួយរុះរើផ្ទះសម្បែង និងសាងសង់ផ្ទះជូនពលរដ្ឋឡើងវិញផងដែរ៕

Leave a Reply