(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត និងបួងសួងសុំឲ្យលោកតាភ្នំខៀវ ជួយថែរក្សាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងកំសាន្តរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ទទួលបានតែសេចក្តីសុខសប្បាយរីករាយគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា ក្រោយពីស្ថាបនាផ្លូវឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅរួចរាល់ទាំងស្រុង ដែលនឹងបើកដំណើរការឲ្យភ្ញៀវទេសចរណ៏ ឡើងទៅលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆាប់ៗខាងមុខនេះ. ក្រុមការងារលោកជំទាវបណ្ឌិតប្រធានគណបក្សខេត្ត បានរៀបចំតុបតែងសួនផ្កាចម្រុះពណ៌នៅសងខាងផ្លូវ តាំងរូបសត្វគ្រប់ប្រភេទ បង្កើតបរិយាកាសធម្មជាតិទាក់ទាញភ្ញៀវឲ្យចូលមកលេងកំសាន្ត និងទស្សនាខេត្តប៉ៃលិន កាន់តែច្រើនកុះករ។










