(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ ជាគណៈអធិបតិភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកពេជ្រាដា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេឃុំ ស្មៀនឃុំ ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកទាំងមូល ដែលពិធីប្រកាសនេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុក។
សូមបញ្ជាក់ផងដែរថា លោក វណ្ណា ម៉ាប់ ត្រូវបានរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត តែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកពេជ្រាដា ជំនួសលោក មើល សឿន ត្រូវចូលនិវត្តន៍៕













