កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

យោងតាមសេចក្តីសម្រេចលេខ ៨៨សសរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើក៤០ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២​ លោកស្រី​ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (The 40th ASEAN Tourism Forum) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

កោះកុង៖​ យោងតាមសេចក្តីសម្រេចលេខ ៨៨សសរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើក៤០ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២​ លោកស្រី​ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (The 40th ASEAN Tourism Forum) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

ជាសភាពការណ៍រួម គណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយស នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ប្រមាណ ៤០០នាក់។ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាខាងលើប្រព្រឹត្តទៅប្រកបដោយជោគជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាក់ស្តែង រួមមាន៖

១.គោលដៅការពារ សរុបមានចំនួន ៣គោលដៅ

-តំបន់ “ក” ទីលានវាយកូនហ្គោល ចំណតយានយន្ត កំពង់ផែតារាសាគរ

-តំបន់ “ខ” ចំណុចខ្ពស់នៅខាងក្រៅទីលានវាយកូនហ្គោលតារាសាគរ

-តំបន់ “គ” កំណាត់ផ្លូវជាតិលេខ៤ និងលេខ ៤៨)

២.ត្រៀមប្រើប្រាស់មធ្យោបាយ សរុបចំនួន ៥១គ្រឿង (រថយន្ត ១៧គ្រ. រថយន្តអគ្គីភ័យ ៣គ្រ. រថយន្តចល័តកម្លាំង ២២គ្រ. រថយន្តគិលានសង្រ្គោះ ៤គ្រ. នាវាមារីន ២គ្រ. អូប័រ ៦គ្រ. និងម៉ូតូ ៧៧គ្រ.)

៣.ត្រៀមប្រើប្រាស់កម្លាំង ចំនួន ៨១៦នាក់។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យ និងទទួលផែនការ លោកស្រី​អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តនូវផែនការខាងលើតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឲ្យដំណើរប្រព្រឹត្តទៅ នៃវេទិកាខាងលើប្រព្រឹត្តទៅដោយជោគជ័យ ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកជាតិ អន្តរជាតិ​ និងតំបន់៕

——————————–

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply