(កំពង់ចាម)៖ នៅរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ឡើងអគាររដ្ឋបាលឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលទើបកសាងរួចរាល់ ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២លានរៀលសម្រាប់ចាត់ចែងកម្មវិធី និងបានជូនពរដល់ក្រុមប្រឹក្សាឃុំ អារក្សត្នោត សូមទទួលបានជោគជ័យ នៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney