កំពង់ចាម ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា និងចរាចរណ៍ ចំនួន ១១៧នាក់ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នារសៀល ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ស្នើ ឲ្យ សមត្ថកិច្ច នគរបាលត្រូវទប់ស្កាត់ លប់បំបាត់ការដាក់ ប៉ុស្តិ៍អាណាធិបតេយ្យគ្រប់ប្រភេទដែលបង្កភាពថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ។
ក្នុង ពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត បាន ជុំរុញ ដល់ស្នងការរដ្ឋាននគរបាល ខេត្ត ត្រូវបង្កើនការអភិវឌ្ឈ ចំណេះដឹង តាមរយៈបន្តការបើកវគ្គបំប៉នដល់ កងកម្លាំង នគរបាលបន្ថែមទៀត ហើយត្រូវបន្តអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក និង ទប់ស្កាត់កុំអោយ មានបទល្មើស តាមផ្លូវទឹក និង អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ព្រមទាំងទប់ស្កាត់អំពើជួញដូរមនុស្ស ពេស្យាចារ ការរំលោភបំពាន លើកុមារគ្រប់រូបភាព ពិសេសអំពើ រំលោភ និង អំពើលួចឆក់គ្រប់ប្រភេទ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជុំរុញដល់កម្លាំងនគរបាលអគ្គិភ័យត្រូវមានបម្រុងប្រយ័ត្ន ខ្ពស់ជាប់ជានិច្ច និង ត្រៀមលក្ខណសម្បត្តិទុកជាមុនដើម្បីចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះ អគ្គិភ័យ កើតឡើង ជាពិសេស ពេលក្នុង រដូវប្រាំងនេះ ហេីយ ត្រូវ ក្ដាប់ ពី ប្រភពទឹក ដើម្បី ងាយស្រួល ពេល ប្រតិបត្តិ ការជួយ ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំឲ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបន្តចូលរួម ជាមួយមន្ត្រីនៃមន្ទីរសុខាភិបាល ដេីម្បីផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ឃុំ -សង្កាត់ អំពី វិធានការ សុខាភិបាលក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជាមួយការរីករាលដាល ជំងឺ កូ វីដ -១៩បម្លែងថ្មី លេីសពីនោះត្រូវ ទប់ស្កាត់ ការបង្គអុកឡុក និង បំពុលសង្គមពីសំណាក់ពួកឧទ្ទាម ក្រៅច្បាប់ជាពិសេសត្រូវប្ដេជ្ញាចិត្ត ដោយ មោះមុត ក្នុងការការពារ និង ថែរក្សារាជរដ្ឋាភិបាលស្របច្បាប់របស់យើងផងដែរ ៕
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney