ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានការដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ លើបញ្ហាធំៗមួយចំនួនដែលជាផលប្រយោជន៍រួម។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ប្រាក់ សុខុន បានសរសេរថា កម្ពុជាកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថាឥណ្ឌានឹងយកឈ្នះលើការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។ ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថានការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ដល់តួនាទីដ៏សំខាន់របស់កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ខ្ញុំក៏បានឆ្លៀតឱកាសនេះដើម្បីជម្រាបជូនឯកឧត្តម អំពីលទ្ធផលវិជ្ជមាន ក្រោយពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។ កម្ពុជានិងឥណ្ឌា ទន្ទឹងរង់ចាំខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ៕
——————————–
សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney