ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ

ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន-អនុ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរនានាជុំវិញខេត្ត ដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណ ១០៣៨នាក់។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានធ្វើការចែកលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនដែលចូលរួមជួយឧបត្តម្ភក្នុងការបើកបវេសនកាលពេលនេះ ចែកលិខិតសរសើរនិងអំណោយដល់លោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ ជាការលើកទឹកចិត្តក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ ដឹងគុណចំពោះគ្រូបង្រៀន ក៍ដូចជាចែកលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់សិស្សពូកែ ក្នុងការខិតខំប្រឹងប្រែងសិក្សាផងដែរ៕

——————————–

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply