ប្រធានក្រុមការងារចុះជួយខេត្ត​ប៉ៃលិន​ ជំរុញឱ្យមន្រ្តីមូលដ្ឋានបម្រើសេវាសាធារណៈជូនពលរដ្ឋដោយយកចិត្ដទុកដាក់ និងគ្មាន​ការរើសអើង

ឯកឧត្តម នាយឧត្តមសេនីយ៍​ អ៉ី ឈាន​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ​ខេត្តប៉ៃលិន​ ជំរុញឱ្យមន្រ្តីមូលដ្ឋានត្រូវមានអកប្បកិរិយាល្អ គុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋកុំឱ្យមានការរើសអើងបក្ខពួក ដើម្បីសង្គមជាតិបានរីកចម្រើនបន្តទៅមុខកាន់តែល្អប្រសើរឡើង។

ប៉ៃលិន​៖ ឯកឧត្តម នាយឧត្តមសេនីយ៍​ អ៉ី ឈាន​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ​ខេត្តប៉ៃលិន​ ជំរុញឱ្យមន្រ្តីមូលដ្ឋានត្រូវមានអកប្បកិរិយាល្អ គុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋកុំឱ្យមានការរើសអើងបក្ខពួក ដើម្បីសង្គមជាតិបានរីកចម្រើនបន្តទៅមុខកាន់តែល្អប្រសើរឡើង។

ក្នុងអង្គសន្និបាតដើម្បីត្រួតពិនិត្យសកម្មភាពការងាររយៈពេល៥ឆ្នាំកន្លងមក (២០១៧-២០២២) និង ដាក់ចេញនូវផែនការសកម្មភាពអភិវឌ្ឍន៍ឃុំ-សង្កាត់​ ទាំង៨​ នៃខេត្ត​ប៉ៃលិន​ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត (២០២២-២០២២)នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ី​ ឈាន​ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺជាស្ថាបនិកនៃថ្ងៃជ័យជំនះ៧មករា និងនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអវិឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដល់ប្រទេសកម្ពុជា រហូតដល់សព្វថ្ងៃនេះ។

ឯកឧត្ដមប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន​បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន។ ការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនយើង គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តម បានថ្លែងកោតសរសើរដល់សមាជិក-សមាជិកាគណបក្សឃុំ-​សង្កាត់​ ទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញការងាររបស់ខ្លួនបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះឯកឧត្តម បានក្រើនរំឮកសូមឱ្យមន្រ្តីទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេសត្រូវមានអកប្បកិរិយាល្អ សិលធម៌ សុជីវធម៌ និងមានគុណធម៌ក្នុងកិច្ចការបម្រើជាប្រជាពលរដ្ឋ ហើយត្រូវខិតខំសម្រេចអោយបានតាមផែនការសកម្មភាពអភិវឌ្ឍឃុំ-សង្កាត់​ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត ដើម្បីគណបក្សយើង ប្រជាជនយើង ឃុំយើង និងសង្គមជាតិយើងទាំងមូល៕

——————————–

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply