អភិបាលខេត្តបាត់ដំបង និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ-ស្រុកសង្កែ អញ្ជើញជាអធិបតីចុះពិនិត្យការចាក់ក្រាលផ្លូវកៅស៊ូ DBST ប្រវែងជាង៣០០ម៉ែត្រនៃកំណាត់ផ្លូវខេត្ត ដែលកំពុងកែលម្អឡើងវិញប្រវែងជាង៤គ.ម ក្នុងឃុំតាប៉ុន ស្រុកសង្កែ

នៅរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឩត្តម កុល វិរ័ក្ស  ប្រធានក្រុមការងារចុះជួយស្រុកសង្កែខេត្តបាត់ដំបង និង សហការី ព្រមទាំងអាជ្ញាធរស្រុកនិងមូលដ្ឋានពាក់ព័ន្ធទីនោះ បានអញ្ជើញជាអធិបតីចុះត្រួតពិនិត្យការចាក់ក្រាលកៅស៊ូនិងថ្មមិចស្រទាប់ទី២ នៅលើកំណាត់ផ្លូវប្រវែងជាង៣០០ម៉ែត្រ ដែលជាផ្លូវខេត្ត ស្ថិតក្នុងគម្រោងធ្វើការកែលម្អ ឲ្យប្រសើរឡើងវិញ និងអនុវត្តគម្រោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ការដ្ឋានជួសជុលកែលម្អឲ្យប្រសើរឡើងវិញ ផ្លូវខេត្តលេខ១៥៦ (BB2) ដោយធ្វើការចាក់ក្រាលដី ល្បាយថ្ម ប្រវែង ៤,៦៥០ម៉ែត្រទទឹង៧ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ DBST ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ហើយការដ្ឋាននេះ បានបើកការដ្ឋានធ្វើ នៅក្នុងអំឡុងដើមឆ្នាំ២០២១កន្លងមកនេះ និងបើទោះបីជាជួបនូវវិបត្តិនៃការឆ្លងនិងការចម្លងរីករាលដាលដោយជំងឺកូវីដ-19កន្លងមកក៏ដោយ តែការអនុវត្តនូវគម្រោងនៃការសាងសង់នៅទីនេះ ត្រូវបានអនុវត្តបញ្ចប់ មុនផែនការថែលកំណត់ការសាងសង់។

លោក ព្រួញ រិទ្ធថា បានគូសបញ្ជាក់បន្ថែមទៀតថាផ្លូវក្រាលកៅស៊ូប្រភេទDBST.នេះ គឺធ្វើឡើងដើម្បីឆ្លើយតបពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់តែម្តង។ ដោយបងប្អូន បានទទូចស្នើសុំដល់សម្តេចក្រឡហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិ និង គណៈបក្សចុះជួយ ខេត្តបាត់ដំបង និងជា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង ដើម្បីស្នើសុំសម្តេចក្រឡាហោមឲ្យជួយផ្តល់ផ្លូវកៅស៊ូមួយខ្សែនៅទីនេះ ក្នុងការជួយសម្រួល ដល់ការធ្វើដំណើរទៅកាន់សាលារៀនរបស់កូនៗក្មួយៗនិងចៅៗ នៅទីនេះដែលកន្លងមកតែងជួបនូវផលវិបាកខ្លាំងនៅក្នុងរដូវវស្សាម្តងៗ និងសម្រួលដល់ការដឹកកសិផលទៅកាន់ទីផ្សាររបស់បងប្អូនប្រជាកសិករ និង ការធ្វើដំណើរចេញ-ចូលទំនាក់ទំនងទៅកាន់តំបន់ផ្សេងទៀតបានងាយស្រួល និងប្រសើរជាងមុន។

លោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ ឲ្យដឹងបន្ថែមទៀតថា៖សកម្មភាពការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៦-BB2 ប្រវែងសរុប ៤.៦០០ម៉ែត្រ.ទទឹងប្រវែង ៧ម៉ែត្រ ដោយបសនចាក់ក្រាលកៅស៊ូ DBST.នៅ ចន្លោះ (PK18+500) – (PK 23+100) ស្ថិតនៅក្នុង ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ដោយកំណត់ចាក់ក្រាលថ្ម(ប្រភេទ-19mm.)ប្រវែង៣៥០ម៉ែត្រ ស្ថិតនៅចន្លោះ(គ.ម18+500)និង(គ.ម18+850)៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply