សេអ៊ូល៖ កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំជ្រួចដែលទំនងជាមីស៊ីលបាលីស្ទិកធ្លាក់ចូលទៅក្នុងសមុទ្រ នៅថ្ងៃពុធនេះ ដែលនេះជាការបាញ់សាកល្បងលើកដំបូងរបស់ទីក្រុងព្យុងយ៉ាង នៅក្នុងឆ្នាំថ្មី។
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់នូវអ្វីដែលសន្មត់ជាអាវុធមីស៊ីលប្លាស្ទិកធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតឧបទ្វីបនាវេលាម៉ោង៨:១០នាទីព្រឹកនេះថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ អគ្គសេនាធិការចម្រុះនៅទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគយ៉ាងដិតដល់សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។ ដោយឡែកនាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា វាពិតជាគួរឱ្យសោកស្តាយដែលកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំមុន ហើយថា រដ្ឋាភិបាលជប៉ុនកំពុងវិភាគព័ត៌មានលម្អិត រួមទាំងចំនួនមីស៊ីលដែលអាចត្រូវបានគេបាញ់បង្ហោះផងដែរ។
អាវុធដែលទំនងជាលើកទី១ ក្នុងការបាញ់នាឆ្នាំ២០២២ របស់ប្រទេសអាវុធនុយក្លេអ៊ែរមួយនេះ ធ្វើឡើងបន្ទាប់ពីមួយឆ្នាំនៃការបាញ់សាកល្បងអាវុធខ្នាតធំ ទោះជាសេដ្ឋកិច្ចដុនដាបខ្លាំងក្នុងអន្តរកាលជំងឺកូវីដ១៩ក៏ដោយ។ នៅក្នុងមួយទសវត្សរ៍ចាប់តាំងពីលោក គីម ជុងអ៊ុន កាន់អំណាច កូរ៉េខាងជើងត្រូវបានគេមើលឃើញមានការរីកចម្រើនច្រើនណាស់ នៅក្នុងផ្នែកបច្ចេកវិទ្យាយោធារបស់ខ្លួននៅក្នុងតម្លៃទណ្ឌកម្មអន្តរជាតិ៕
————————————–
ចូលរួមជាសមាជិក តេឡេក្រាម https://t.me/lorsovanney