វៀតណាមទទូចឱ្យចិនបើកព្រំដែនឡើងវិញ ខណៈចរាចរណ៍សកម្មភាពពាណិជ្ជកម្មរងភាពកកស្ទះ

ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​ធ្វើ​ការ​ទទូច​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ក្វាងស៊ី (Guangxi) របស់​ចិន​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ទំនិញ​តាម​បណ្ដោយ​ព្រំដែន​ចិន-វៀតណាម បន្ទាប់​ពី​ប្រទេស​​ចិន​បាន​ធ្វើ​ការ​បិទ​ព្រំដែន ក្រោយ​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ-១៩ នាំ​ចូល​ពី​ប្រទេស​​វៀតណាមកន្លង​​ទៅ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​វៀតណាម VNA ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​លើកឡើង​តាម​សេចក្ដីថ្លែងការណ៍​ថា៖ «វិធានការ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​គោលនយោបាយ “គ្មាន​កូវីដ​” ដែល​ខេត្ត​ក្វាងស៊ី​កំពុង​តែ​អនុវត្ត​ រួម​មាន​បិទ​ច្រក​ព្រំដែន ឬ បញ្ឈប់​ការ​នាំ​ចូល​ផ្លែឈើ​គឺ​មាន​ភាព​លើស​ពី​ចាំ​បាច់​ខ្លាំង​ណាស់»។

ខាង​ក្រសួង​បាន​បន្ត​ថា៖ «ការ​បង្អាក់​នេះ​បាន​បង្ក​ជា​ផលប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​បាត់បង់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនួញ​ និង​ប្រជាជន​ទាំង​សងខាង»។

មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត​ក្វាងស៊ី​បាន​លើកឡើង​ថា ខាង​ចិន​បាន​បង្កើន​រយៈពេល​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​អង្គភាព​គយ​តាម​ព្រំដែន ហើយ​កំពុង​តែ​ពិភាក្សា​លើ​វិធានការ​សម្របសម្រួល​នានា​ផ្សេង​ទៀត។

ប្រទេស​ចិន​ជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​សម្រាប់ប្រទេស​​វៀតណាម​ ជាពិសេស​លើ​ផលិតផល​បន្លែ ផ្លែឈើ។ អំឡុង​ ១១ខែ នៃ​ឆ្នាំ២០២១ ពាណិជ្ជកម្ម​នៃ​ផលិតផល​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​សរុប​ដល់​ទៅ ១១,៣ប៊ីលាន​ដុល្លារ​ឯណោះ៕

Leave a Reply