ហ្វីលីពីននឹងទិញនាវាចម្បាំងចំនួន២គ្រឿងពីកូរ៉េខាងត្បូង

ហ្វីលីពីន​នឹង​ទិញ​នាវា​ចម្បាំង​ចំនួន២គ្រឿង​ ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់ Hyundai ក្នុង​តម្លៃ​សរុប ៥៥៦លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លោក Lorenzana បាន​លើកឡើង​ថា៖ «គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​កងទ័ព​ជើង​ទឹក​ហ្វីលីពីន​មាន​នាវា​ចម្បាំង​ធុន​តូច​ចំនួន ២គ្រឿង ដែល​អាច​មាន​អានុភាព​ក្នុង​ការ​ប្រឆាំង​នឹង​កប៉ាល់ ប្រឆាំង​នឹង​នាវា​មុជ​ទឹក និង​បេសកកម្ម​ប្រឆាំង​នឹង​យន្តហោះ​ជា​ដើម»។

ហ្វីលីពីន​ចាប់​ផ្ដើម​ធ្វើ​ទំនើប​កម្ម​យោធា​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ២០១០ ដោយ​កន្លង​មក​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​ប្រើប្រាស់​នាវា​អាមេរិក ដែល​ប្រើប្រាស់​តាំង​ពី​ជំនាន់​សង្គ្រាម​លោក​លើក​ទី២​មក​ម្ល៉េះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ហ្វីលីពីន​បាន​ទិញ​នាវា​ឆ្មាំ​សមុទ្រ​របស់​អាមេរិក​ចំនួន ២គ្រឿង នាវា​ល្បាត​របស់​ជប៉ុន ក៏​ដូច​ជា​នាវា​ទម្លាក់​ទ័ព​ចំនួន ៣គ្រឿង​ពី​អូស្ត្រាលី ដោយ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​វិស័យ​សន្តិសុខ​របស់​ខ្លួន៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply