អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីឲ្យប្រយ័ត្នប្រយែងក្នុងការចុះវាស់វែងដី ត្រូវ ចៀសវាងការរំលោភបំពានយកដីកម្មសិទ្ធិរបស់រដ្ឋ

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ធ្វេីការ ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ ឲ្យ មានការ ប្រយ័ត្នប្រយែង ចំពោះការចុះ វាស់វែង ដីធ្លី ត្រូវចៀសវាង ជាដាច់ខាត នូវការ រំលោភ បំពាន យក ដី រដ្ឋ ជាពិសេស ការ ទន្ទ្រាន កាន់កាប់ ដី បឹងបួ នានា ជា កម្មសិទ្ធិ របស់ រដ្ឋ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ ឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធ ប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម ដែលបានធ្វើឡើង នាព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត ។

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ធ្វេីការ ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ ឲ្យ មានការ ប្រយ័ត្នប្រយែង ចំពោះការចុះ វាស់វែង ដីធ្លី ត្រូវចៀសវាង ជាដាច់ខាត នូវការ រំលោភ បំពាន យក ដី រដ្ឋ ជាពិសេស ការ ទន្ទ្រាន កាន់កាប់ ដី បឹងបួ នានា ជា កម្មសិទ្ធិ របស់ រដ្ឋ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ ឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធ ប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម ដែលបានធ្វើឡើង នាព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត ។

ក្នុងកិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា ទោះបីជា មាន បុគ្គល ណាមួយ អះអាង ថា នឹងបង់ពន្ធ អចលនទ្រព្យ ចូល រដ្ឋ យ៉ាងណាក្ដី ក៏យេីងមិន ត្រូវ វាស់វែង អារកាត់ ដី កម្មសិទ្ធិ របស់ រដ្ឋ ឲ្យ ទៅ ឯកជន គ្រប់គ្រង បាន ឡេីយ ជាពិសេស ដី នៅ តំបន់ បឹងបួ នានា ឬ ដី ព្រៃ លិចទឹក ដែលត្រូវ ទាមទារ ថែរក្សា ឲ្យ បាន គង់វង្ស ។ ដោយកន្លងមក ឯកឧត្តមអភិបាលខេត្ត ក៏បានចេញ សេចក្តីណែនាំ និង ផ្សព្វផ្សាយ ព្រមទាំង បាន ចុះ ត្រួតពិនិត្យ ជាប់ ជាប្រចាំ និង ទប់ស្កាត់ រាល់ ការរំលោភ ការ ឈូសឆាយ ការដុត រាន និង ការលក់ដូរ ដោយ ខុសច្បាប់ ដីព្រៃ លិច ទឹក ដែលជា ទ្រព្យសម្បត្តិ សាធារណ : របស់ រដ្ឋ ព្រោះមាន សារ : សំខាន់ ក្នុង ការបម្រើ ផលប្រយោជន៍ ដល់ បងប្អូន ប្រជា សហគមន៍ និង សម្រាប់ អភិវឌ្ឍន៍ ប្រទេសជាតិ ផងដែរ ។

ក្នុងកិច្ចប្រជុំនោះ ដែរ លោក ហេង កុសលបុត ប្រធានសាខាពន្ធដារខេត្តកំពង់ចាម បាន ធ្វើ បទបង្ហាញស្តីពី ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាង អចលន ទ្រព្យ ឧបសម្ព័ន្ធទី៦ ស្តីពី ការបែងចែកភូមិសាស្ត្រ និងតម្លៃ អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តកំពង់ចាម ដែល ក្នុងនោះ សម្រាប់ ដី ស្ថិត នៅ ជុំវិញ ផ្សារ និង ផ្លូវ មេ ក្នុង ក្រុងកំពង់ចាម ក្នុង១ម៉ែត្រក្រឡា តម្លៃ ៥០០ទៅ៦០០ដុល្លារ និងដី ស្ថិត នៅ ផ្លូវ រណប ពាក់ព័ន្ធផ្លូវ មេ ខាងលើ ក្នុង ១ម៉ែត្រ ក្រឡា ៤០០ទៅ៥០០ដុល្លារ ចំណែក ដី ស្ថិត នៅ ច្រក ផ្លូវ ពាក់ព័ន្ធ ផ្លូវ មេ និងផ្លូវ រណប ខាងលើ ក្នុង ១ម៉ែត្រ ក្រឡា ៣០០ទៅ៤០០ដុល្លារ ៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply