ការស្ថាបនាផ្លូវជុំវិញ បឹងកន្សែងឱ្យមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ មកលំហែកាយ ប្រកបដោយផាសុកភាព

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងនៅជុំវិញបឹងកន្សែង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញ បឹងកន្សែងរួចរាល់ នឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលំហែកាយប្រកបដោយផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះផ្លូវចាក់បេតុងមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ទៅមកជុំវិញបឹងកន្សែងប្រកបដោយភាពងាយស្រួលផងដែរ ។

រតនគិរី ៖ ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងនៅជុំវិញបឹងកន្សែង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញ បឹងកន្សែងរួចរាល់ នឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលំហែកាយប្រកបដោយផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះផ្លូវចាក់បេតុងមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ទៅមកជុំវិញបឹងកន្សែងប្រកបដោយភាពងាយស្រួលផងដែរ ។

ឯកឧត្តម អភិបាលខេត្តបន្តថាការស្ថាបនាផ្លូវបេតុង នៅជុំវិញបឹងកន្សែង គឺតភ្ជាប់ពីផ្លូវបែកជា ៤ វិថីនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ព័ទ្ធជុំវិញមាត់បឹងកន្សែង ក្នុងភូមិទេសអន្លុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានប្រវែង ២,៧០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្រាស់ចាក់បេតុង២តឹក ស្របតាមស្តង់ដា ដោយមានរៀបចំការ៉ូឡា ទទឹង ៤ម៉ែត្រ, រៀបចំសួនច្បារ, លូររំដោះទឹកភ្ញៀង១ខ្សែ និងលូររំដោះទឹកកខ្វក់១ខ្សែអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលទាំងយប់ ទាំងថ្ងៃ ពោលគឺឈប់ឲ្យមានទឹកដក់លើដងផ្លូវ។ ហើយចំនុចដែលទំនាបលិចទឹកត្រូវចាក់ដីបន្ថែមឲ្យខ្ពស់ដើម្បីបង្កើននីវ៉ូទឹកបឹងកន្សែងបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវបេតុង១ខ្សែនេះ ត្រូវពន្លឿនបន្ថែមទៀត ដើម្បីឲ្យរួចរាល់ជាស្ថាពរក្នុងខែកុម្ភៈ ឆ្នាំ២០២២ មុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខសម្រាប់ទទួលភ្ញៀវក្នុងខេត្តនិងមកពីបណ្តាលខេត្តផ្សេងៗមកកម្សាន្តនៅខេត្តរតនគិរីយេីងនេះ៕

——————————-

សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney

Leave a Reply