ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា ទោះបក្សប្រឆាំង ឬបក្សកាន់អំណាច បើអ្នកឯងធ្វើខុសច្បាប់ គឺខ្ញុំមានសិទ្ធិចាប់ខ្លួន ដើម្បីកាត់ទោសតាមច្បាប់ ៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney